ថ្ងៃពុធ ១រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦, លោក សុខ ប៉ូឡូ អនុប្រធានការិយាល័យទ្រព្យសម្បត្តិរដ្ឋ ចំណូលមិនមែនសារពើពន្ធ បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយសមាសភាពក្រុមការងារដឹកនាំ ជំរុញ និងអនុវត្តការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ព្រមទាំងឯកសារអត្តសញ្ញាណកម្មផ្សេងៗ ជូនដល់ប្រជាពលរដ្ឋទូទៅ និងពលរដ្ឋដែលទើបវិលត្រឡប់ពីប្រទេសថៃ។ ជាមួយគ្នានោះដែរ ក៏មានការផ្សព្វផ្សាយនូវអនុក្រឹត្យស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំផងដែរ នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តព្រះវិហារ។
ថ្ងៃពុធ
១រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែមីនា
ឆ្នាំ២០២៦, លោក សុខ ប៉ូឡូ អនុប្រធានការិយាល័យទ្រព្យសម្បត្តិរដ្ឋ ចំណូលមិនមែនសារពើពន្ធ
បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយសមាសភាពក្រុមការងារដឹកនាំ ជំរុញ
និងអនុវត្តការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ព្រមទាំងឯកសារអត្តសញ្ញាណកម្មផ្សេងៗ
ជូនដល់ប្រជាពលរដ្ឋទូទៅ និងពលរដ្ឋដែលទើបវិលត្រឡប់ពីប្រទេសថៃ។ ជាមួយគ្នានោះដែរ ក៏មានការផ្សព្វផ្សាយនូវអនុក្រឹត្យស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំផងដែរ
នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តព្រះវិហារ។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព
លោក វ៉ាត ប៉ារ៉ានីន អភិបាលរងនៃគណៈអភិបាលខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួមពី
លោក លោកស្រី ប្រធាន-អនុប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ
អភិបាលក្រុង-ស្រុកទាំងប្រាំបី និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
ព័ត៌មានទាក់ទង